សូមស្វាគមន៍
បទបង្ហាញអេឡិចត្រូនិចនេះ នឹងចាប់ផ្ដើមបង្ដាញអ្នកពីរបៀបដែលរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងការប្រឈមនៃការប្រែប្រួលអាកាសធាតុ តាមរយៈការចាត់ចែងថវិកាដ៏ឲ្យបានល្អបំផុត។ បទបង្ហាញនេះ នឹងពន្យល់អំពីអភិក្រមថ្មីមួយដើម្បីបញ្ជ្រៀបហានិភ័យនិងឧកាសនៃការប្រែប្រួលអាកាសធាតុ ទៅក្នុងការរៀបចំថវិកា។ ការណ៍នេះហៅថា ការរៀបចំថវិកាដែលឆ្លើយតបទៅនឹងអាកាសធាតុតាមវិស័យ ដែលអនុញ្ញាតឲ្យវិស័យនានា អាចពិនិត្យមើលច្បាស់លាស់លើការវិនិយោគដែលអាចនឹងអនុវត្តទៅបានល្អប្រសើរ ក្នុងក្របខណ្ឌអាកាសធាតុប្រែប្រួល។
បទបង្ហាញអេឡិចត្រូនិចនេះ ត្រូវបានរៀបចំឡើងសម្រាប់មន្ត្រីរាជការក្នុងក្រសួងតាមវិស័យដែលរងឥទ្ធិពលដោយការប្រែប្រួលអាកាសធាតុ ជាពិសេសវិស័យកសិកម្ម។ ប៉ុន្តែ អ្នកផ្សេងទៀតដែលចាប់អារម្មណ័ ក៏អាចទទួលបានអត្ថប្រយោជន៏ពីបតបង្ហាញនេះផងដែរ។
បទបង្ហាញអេឡិចត្រូនិចនេះ ត្រូវបានបង្កើតឡើងដោយ UNDP ដើម្បីពង្រឹងអភិបាលកិច្ចសម្រាប់ហិរញ្ញវត្ថុនៃការប្រែប្រួលអាកាសធាតុ ដែលជាប្រយោជន៍ដល់កម្មវិធីសម្រាប់ប្រជាជនក្រីក្រ និងងាយរងគ្រោះ (២០១២-២០១៦) ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលស្វីសដេន។ មាតិការនេះ ផ្អែកលើការស្រាវជ្រាវរបស់លោក គីត ណីកូសាន់ (Kit Nicholson) ។
Support climate change literacy
We want to continue our crucial journey to equip people with the skills and knowledge needed to make informed decisions, to act and to fight climate crisis.
Donate