សូមស្វាគមន៍!
គោលនយោបាយឧស្សាហកម្ម — ឬនិយាយម៉្យាងទៀតថាជាវិធានការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលមានគោលបំណងជំរុញវិស័យសេដ្ឋកិច្ចថ្មីៗ និងពន្លឿនការផ្លាស់ប្តូរជារចនាសម្ព័ន្ធ — ជាប្រពៃណីត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីបង្កើនផលិតភាព, ជំរុញការប្រកួតប្រជែង និងលើកកម្ពស់កំណើនសេដ្ឋកិច្ច។ បច្ចុប្បន្ន គោលនយោបាយឧស្សាហកម្មបៃតងដើរតាមអភិក្រមដូចគ្នានៃការផ្លាស់ប្តូររចនាសម្ព័ន្ធដែលដឹកនាំដោយរដ្ឋ ទន្ទឹមគ្នានឹងការលើកកម្ពស់គោលដៅមានលក្ខណៈទូលំទូលាយជាងមុនផ្នែកសង្គម និងបរិស្ថាន។
តាមរយៈការរៀនសូត្របទពិសោធន៍ពីគោលនយោបាយឧស្សាហកម្មបៃតង ប្រទេសនានាអាចបង្កើតបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយឧស្សាហកម្មបែបប្រពៃណី ហើយជាមួយគ្នានោះអាចពន្លឿនចរន្តងាកចេញពីផលិតកម្មឧស្សាហកម្មដែលបំភាយកាបូនខ្លាំង ឆ្ពោះទៅការប្រើប្រាស់គំរូផ្សេងៗដែលមានចីរភាពជាងមុន ហើយតាមរយៈនេះ ជំរុញការធ្វើអន្តរកាលទៅរកសេដ្ឋកិច្ចបៃតង ព្រមគ្នានឹងការកាត់បន្ថយហានិភ័យបរិស្ថានបានច្រើនទៅថ្ងៃអនាគតទៀតផង។
ត្រូវបានរៀបចំឡើងដើម្បីជំរុញការរៀនសូត្រអំពីគោលនយោបាយឧស្សាហកម្មបៃតង នៅកម្រិតបច្ចេកទេសខ្ពស់ ហើយតម្រូវសម្រាប់អ្នកប្រើប្រាស់ពីរប្រភេទ។ ទីមួយ មុខវិជ្ជានេះផ្តល់ជូនសិក្ខាកាមម្នាក់ៗនូវឧបករណ៍ចំណេះដឹង និងគោលគំនិត សម្រាប់យល់និងតម្រង់ទិសនៃការជជែកវែកញែកជាសកល អំពីការធ្វើទំនើបកម្មមូលដ្ឋានឧស្សាហកម្មនៃសេដ្ឋកិច្ចរបស់យើង។ ទីពីរ អ្នកផ្តល់បាឋកថា និងគ្រូ ត្រូវបានលើកទឹកចិត្តឱ្យប្រើសម្ភារវគ្គសិក្សាទៅអនុវត្តនៅក្នុងការបង្រៀនរបស់ខ្លួន ដោយច្របាច់បញ្ចូលវាទៅក្នុងកម្មវិធីសិក្សានិង/ឬកម្មវិធីដែលមានស្រាប់ ក៏បានដែរ។
. ប្រសិនបើអ្នកជួបការលំបាក ឬមានសំណួរផ្សេងៗ សូមចូលទៅកាន់ទំព័រជំនួយការរបស់យើង។
តើអ្នកនឹងរៀនសូត្របានអ្វីខ្លះពីមុខវិជ្ជានេះ?
សម្ភារនៃមុខវិជ្ជានេះត្រូវបានសម្រិតសម្រាំងឡើងដើម្បីឈានទៅសម្រេចគោលបំណងនៃការរៀនសូត្រដូចខាងក្រោមនេះ៖
- ពន្យល់ហេតុផលនៅពីក្រោយការជំរុញឧស្សាហកម្មបៃតងឱ្យឈានទៅមុខ
- វែកញែកភាពខុសគ្នានៃគោលំនិតធំៗពាក់ព័ន្ធទៅនឹងគោលនយោបាយឧស្សាហកម្ម
- រំលេចឡើងនូវភស្តុតាងសំអាងលើបទពិសោធន៍នៅក្នុងការគាំទ្រឱ្យមានកំណែទម្រង់គោលនយោបាយ
- ញែកឧបករណ៍គោលនយោបាយទៅតាមផ្នែកផ្សេងៗគ្នាដើម្បីលើកស្ទួយឱ្យមានការផ្លាស់ប្តូរជារចនាសម្ព័ន្ធ
- ធ្វើការវាយតម្លៃការគិតគូរជាយុទ្ធសាស្ត្រក្នុងអំឡុងពេលរៀបចំតាក់តែង, ការអនុវត្ត និងការវាយតម្លៃគោលនយោបាយ
- គូសរំលេចឱ្យឃើញនូវទំនាក់ទំនងរវាងគោលនយោបាយឧស្សាហកម្មបៃតង និងពាណិជ្ជកម្ម
សង្ខេបរចនាសម្ព័ន្ធមុខវិជ្ជា
មុខវិជ្ជានេះមានទិដ្ឋភាពមួយទូលំទូលាយស្តីពីការគិតគូរគោលគំនិតធំៗ និងគោលគំនិតឆ្លងកាត់បទពិសោធន៍ នៅក្នុងរង្វង់នៃការជជែកវែកញែកនៅកម្រិតសកលអំពីគោលនយោបាយឧស្សាហកម្មបៃតងនាពេលបច្ចុប្បន្ន ហើយវាមានអមទៅដោយម៉ូឌុលចំនួន៥ ដែលម៉ូឌុលនីមួយៗលៃលកជាមួយកម្រងសំណួរជាក់លាក់៖
- ១. គោលនយោបាយឧស្សាហកម្ម៖ បញ្ហាប្រឈម និងកាលានុវត្តភាព
- ២. គោលនយោបាយឧស្សាហកម្ម៖ គោលគំនិតគ្រឹះ
- y ៣. ការអភិវឌ្ឍជាយុទ្ធសាស្ត្រនៃគោលនយោបាយឧស្សាហកម្មបៃតង
- ៤. បរិធាននៃគោលនយោបាយឧស្សាហកម្មបៃតង
- ៥. គោលនយោបាយឧស្សាហកម្មបៃតង និងពាណិជ្ជកម្ម
Support climate change literacy
We want to continue our crucial journey to equip people with the skills and knowledge needed to make informed decisions, to act and to fight climate crisis.
Donateដៃគូ
បង្កើតឡើងនូវភ្នាក់ងារមហាជនឱ្យបានច្រើនសម្រាប់ជំរុញឱ្យមានការប្រែប្រួល កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ (UNEP), អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និង វិទ្យាស្ថានរបស់អង្គការសហប្រជាជាតិសម្រាប់ការបណ្តុះបណ្តាល និងស្រាវជ្រាវ (UNITAR) បានរួមគ្នារៀបចំមុខវិជ្ជានេះឡើង ដោយសហការជាមួយអង្គការ ភាពជាដៃគូដើម្បីសកម្មភាពលើសេដ្ឋកិច្ចបៃតង (PAGE)។
កំណត់សំគាល់អំពីការទទួលខុសត្រូវ
សម្ភារនៅក្នុងមុខវិជ្ជានេះអាចយកទៅផលិតឡើងវិញទាំងស្រុង ឬមួយផ្នែក និងក្នុងទម្រង់ណាមួយក៏បានដែរសម្រាប់បម្រើគោលបំណងនៃការអប់រំឬសកម្មភាពមិនរកផលចំណេញ ដោយមិនចាំបាច់ស្វែងរកការអនុញ្ញាតពិសេសពីសំណាក់ម្ចាស់កាន់កាប់សិទ្ធិនិពន្ធឡើយ និងដោយគ្រាន់តែផ្តល់ការទទួលស្គាល់អំពីប្រភពដើមជាការស្រេច។ គ្មានផ្នែកណាមួយនៃសម្ភារក្នុងមុខវិជ្ជានេះមិនត្រូវបានយកទៅលក់បន្ត ឬបម្រើគោលបំណងពាណិជ្ជកម្មណាមួយដាច់ខាត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីសំណាក់លេខាធិការដ្ឋានរបស់អង្គការ PAGE ជាមុន។